Global R-Keeper:

Game-Keeper

ដំណោះស្រាយសំរាប់ការគ្រប់គ្រងទូទៅមជ្ឈមណ្ឌលកំសាន្ត Game-Keeper រួមមានទាំងឧបករណ៍ និងកម្ម​វិធីគ្រប់គ្រងអាជីព​ ដែលផ្តល់នូវភាពងាយស្រួលដល់ការគ្រប់គ្រង និងទូទាត់លុយកាក់​របស់អតិថិជន ដោយ​ពឹងផ្អែកទៅលើទំរង់នៃកាត Debit ​(Debit Card) តែមួយគត់ នឹងប្រើប្រាស់ប្រព័ន្ធទូទាត់រួមមួយសំរាប់ទំរង់នៃ​សេវាកម្មទាំងឡាយ ៖

  • ម៉ាស៊ីនហ្គេម (Game machine)
  • ល្បែងកំសាន្ត ៖ កប៉ាល់ហោះ, ឧទ្យានទឹក, ទោងហោះ, បន្ទប់ខ្មោច,...
  • ទីកន្លែងលក់ដូរ ៖ ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់អាហារស្រាលៗ
  • កន្លែងដូរយករង្វាន់ ៖ Prize Shop

អត្ថប្រយោជន៍នៃដំណោះស្រាយ

  • ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទូទៅសំរាប់ប្រភេទនៃសេវាកម្មទាំងឡាយនៅក្នុងមជ្ឈមណ្ឌលកំសាន្ត ដូចជា: កន្លែងកំសាន្តក្រុមគ្រួសារ កន្លែងថែរក្សាសុខភាព ភោជនីយដ្ឋាន និងក្លិប ...
  • ប្រើប្រាស់ប្រព័ន្ធទូទាត់តែមួយគត់ (ប្រើកាត) ដើម្បីធ្វើការទូទាត់ទៅលើសេវាកម្មទាំងឡាយ និងលេង​ល្បែងកំសាន្ត​គ្រប់ប្រភេទ។ កាតទូទាត់អាចជាកាត Debit។
  • ប្រើប្រាស់កន្សោមទិន្នន័យ និងម៉ាស៊ីនមេកណ្តាលមួយ ដើមី្បធ្វើការបញ្ជាទៅលើសេវាកម្មទាំងឡាយជា​មួយអតិថិជន ដូចជា​ទិញកាត បញ្ជូលទឹកប្រាក់ លេងហ្គេមដោយកាត បើកទ្វារដោយកាត និងទូទាត់​សេវាកម្មដូចជា ស៊ី ផឹក មើលកុន ដោយប្រើកាត ។

ទីតាំងរបស់យើង